បុគ្គលិកកាម៉េរាសុវត្ថិភាព​ (Security CCTV Operator)

ឳកាសការងារ

សបភីង សេនធ័រ សូរិយា ជាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការផ្សារទំនើប បី នៅកណ្តាលទីក្រុងភ្នំពេញដូចជា ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ផ្សារទំនើបសុវណ្ណា និងផ្សារទំនើបរតនាផ្លាហ្សា អេនហូថែល។ ឥលូវនេះ យើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទជាច្រើននាក់មកបម្រើការងារសម្រាប់តួនាទីជា៖

អ្នកតាមដានប្រព័ន្ធ CCTV

គោលបំណងនៃការងារ

 

ដើម្បីបម្រើការងារជាអ្នកប្រតិបត្តិការការិយាល័យនៃប្រព័ន្ធសុវត្ថិភាពស៊ីស៊ីធីវីដោយឥរិយាបថរហ័សរហួនទាន់សភាពការណ៍និងរួមចំណែកក្នុងការពង្រឹងគោលនយោបាយសន្តិសុខ និងសុវត្ថិភាព។

 

ទំនួលខុសត្រូវនៃការងារ

 

·         ឃ្លាំមើលសកម្មភាពសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅក្នុងបរិវេណផ្សារ និងរាយការណ៍អំពីសកម្មភាពណាមួយមិនប្រក្រតី ដែល អាចប៉ះពាល់ដល់សន្តិសុខ ឬ​ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិភ្ញៀវ អាជីរករ​ និងបុគ្គលិក ទៅផ្នែកដែលពាក់ព័ន្ធឲ្យបានទាន់ពេលវេលា ដើម្បីមានចំណាត់ការប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។​​
 
·         រក្សាទុករូបភាព ឬវីដេអូ ដែលបានថតជាប្រចាំថ្ងៃប្រកបដោយសុវត្ថិភាពខ្ពស់។​
            
·         ត្រួវធានាថារាល់ឧបករណ៍កាមេរ៉ាសុវត្ថិភាពមានដំណើរការល្អប្រសើរគ្រប់ពេល ក្នុងករណីឧបករណ៍ណាមួយគាំងខូច រអាក់រអួល ឬមិនដំណើរការ ត្រូវរាយការណ៍មកផ្នែក ITដើម្បីជួសជុលភ្លាមៗ ។​
               
·         ចាក់ភ្លេងតន្ត្រីកំដរក្នុងបរិវេណផ្សារ ឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមការកំណត់របស់ផ្សារ។​
             
·          ធ្វើការប្រកាសផ្សាយអំពីពត៌មានផ្សេងៗតាមរយៈឧបករណ៍បំពងសម្លេងរបស់ផ្សារនៅពេលមានតម្រូវការ។​
                
·          ឃ្លាំមើលសុវត្ថិភាពភ្ញៀវក្នុងពេលកំពុងជិះជណ្តើរយន្ត។ ក្នុងករណីជណ្តើរគាំងមិនដំណើរការហើយទទួលបានសារសម្លេងសុំ ជំនួយពីភ្ញៀវ ត្រូវរាយការណ៍ទៅផ្នែកតំហែទាំភ្លាម ដើម្បីមានចំណាត់ការជួយយកភ្ញៀវចេញ។​
              
·       បំពេញការងារពាក់ព័ន្ធផ្សេងៗទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រង។

 

លក្ខខណ្ឌជ្រើសរើស

 

 

-សញ្ញាបត្រទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ

 

-មានបទពិសោធន៍យ៉ាងតិច១ឆ្នាំ

 

 

-អាចប្រើប្រាស់ភាសាអង់គ្លេសបានខ្លះ

 

 

-មានជំនាញផ្នែកសន្តិសុខឯកជននឹងត្រូវផ្តល់អាទិភាព

-អាចធ្វើការងារផ្លាស់វេនបាន

-មានភាពស្មោះត្រង់ សុភាពរាបសារ​ និងប្រកាន់ឥរិយាបថវិជ្ជមាន។

 

 

បញ្ជាក់ ធ្វើការតែ ៨ ម៉ោងក្នុង​ ១ ថ្ងៃ និងទទួលបានប្រាក់បៀវត្សសមរម្យ ប្រាក់រង្វាន់ប្រចាំឆ្នាំ អាហារមួយពេល​​​​ ប្រាក់រង្វាន់វត្តមានទៀងទាត់ ការធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ​និងសុខភាប​ និង​អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

 

បើមានចំណាប់អារម្មណ៍​ សូមផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់ការិយាល័យគ្រប់គ្រងរបស់ក្រុមហ៊ុន សបភីង សេនធ័រ សូរិយា ដែលមានទីតាំងក្នុងផ្សារទំនើប សូរិយា​​ សេនធ័រ​ ភ័នធ៍ នៅចំណតរថយន្ត B8 ផ្លូវត្រសក់ផ្អែម(St.63)  ខាងត្បូងផ្សារធំថ្មី ទីក្រុងភ្នំពេញ​ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខៈ 070 888 060 ឬអ៊ីម៉ែលមកកាន់ៈ [email protected]

 

 

 

 

 

 

 

 

 

 

Apply Now